ចេញផ្សាយ៖ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សៀមរាប៖ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទទាំងអស់ បានផ្ញើសាររំលែកមរណទុក្ខជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង…
អយ្យការអមសាលាដំបូងខេត្តសៀមរាប ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ការត្រួតពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ចេញផ្សាយ៖ថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក អយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោមអធិបតីភាពឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញា និងដោយមានការចូលរួមពីលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកព្រះរាជអាជ្ញារងលោកស្នងការរង លោកនាយ–នាយរងការិយាល័យ លោក លោកស្រី អធិការ–អធិការរងក្រុង–ស្រុក លោកប្រធាន…
សហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប ដាំកូនត្នោត ចំនួន៤០០ដើម បវរកញ្ញាភពផែនដីអន្តរជាតិ ៣៥ប្រទេស មកចូលរួមពិធីដាំ
ចេញផ្សាយ៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីដាំកូនដើមត្នោតចំនួន ៤០០ដើម នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ។ ក្នុងពិធីនោះ មានការចូលរួមពីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក គិមវណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី Halley…
បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាន់កាប់ឬដឹកជញ្ជូនអាវុធខុសច្បាប់
ចេញផ្សាយ៖ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ខេត្បតន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេលាម៉ោង១៣និង៤៥នាទី បានធ្វើប្រតិបត្តិការបង្រ្កាប ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួនជនសង្ស័យ៖ ជាបន្តបន្ទាប់ចំនួន០២នាក់ ទី១–ឈ្មោះ សារ៉ាយ សាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ…
អាជ្ញាធរខេត្តសៀមរាប ជំរុញក្រុមហ៊ុនសិប្បករអង្គរ ផ្ដល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាល និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) តម្លៃជាង៥លានដុល្លារអាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងវិស័យទេសចរណ៍ក្នុងខេត្ត។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមហ៊ុនសិប្បករអង្គរ គួរតែបន្តផ្តល់អាទិភាពចម្បងក្នុងការជ្រើសរើសកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។ លោកបានបញ្ជាក់ថាយើងចង់ឃើញ បងប្អូនប្រជាពលរដ្ឋនៅទីនេះទទួលបានការបណ្តុះបណ្តាល និងមានការងារធ្វើមុនគេ សិនចាំយើងពិចារណាជ្រើសរើសកម្លាំងពលកម្មពីខេត្តផ្សេងៗតាមក្រោយ។ លោក ង៉ូវ…
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហិង្សា យកពូថៅកាប់ទៅលើជនរងគ្រោះ និង មានសារធាតុញៀនក្នុងខ្លួន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្រ្កាបបាន ពាក់ព័ន្ធករណីក្មេងទំនើង និងមានសារធាតុញៀន ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើពូថៅកាប់ទៅលើជនរងគ្រោះ) កាលពីវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៦ ។ ករណីហិង្សា នេះកើតឡើងនៅចំណុចក្រោយផ្សារលើធំថ្មី ស្ថិត ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឱម សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាអ្នកដឹកម្ហូបអាហារ…
កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្តែង រំលោភលើទំនុកចិត្ត
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់…
ខ្លែងចំនួន១៣៨ បង្ហាញវត្តមានក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ដើម្បីលើកកម្ពស់វប្បធម៌អរូបីយ និងទាក់ទាញភ្ញៀវទេសចរ
ចេញផ្សាយ៖ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ ដើម្បីអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានខ្លែងចំនួន១៣៨ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក លី សារី អភិបាលរងខេត្ត មាប្រសាសន៍ថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាជន សាធារណជនមានការសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិ–អន្តរជាតិប៉ុណ្ណោះទេ…
ជនសង្ស័យ៖ចំនួន៧នាក់ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនយកមកសួរនាំរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត
ចេញផ្សាយ៖ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប ៖ ករណីជនសង្ស័យ៖ចំនួន៧នាក់ ដែលបង្ករហិង្សា ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស(យកដាវដេញកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះ) ហើយមានប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនចំនួន ៧នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង…
ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ
ចេញផ្សាយ៖ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តតាកែវ៖ករណីឃាតកម្មដ៏ឃោឃៅបុរសជនដៃដល់ជាប្អូនបង្កើតបានយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះករណីនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី…
